🩵💚ដំណឹងសំខាន់ស្ដីពីការផ្លាស់ប្ដូរ៖ ការរួមបញ្ចូលគ្នារវាង Nham24 និង Grab🩵💚
ជូនចំពោះអតិថិជនជាទីគោរព
ពួកយើងមានសេចក្តីសោមនស្សរីករាយនៅក្នុងការចែករំលែកព័ត៌មានដ៏សំខាន់មួយ បន្ទាប់ពីការប្រកាសជាសាធារណៈរបស់ពួកយើងកាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2024 កន្លងទៅ ទាក់ទងនឹងការរួមបញ្ចូលអាជីវកម្មរវាង Grab និង Nham24 ។ ដំណើរការយុទ្ធសាស្ត្រនេះ គឺជាជំពូកថ្មីមួយក្នុងដំណើរការរបស់ពួកយើង ដើម្បីផ្តល់នូវសេវាកម្ម និងបទពិសោធន៍ឱ្យកាន់តែល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ពួកយើង។ ជាផ្នែកមួយនៃការរួមបញ្ចូលនេះ កិច្ចដំណើរការរបស់ពួកយើងនឹងសម្រួលឡើងដើម្បីបម្រើលោកអ្នកឱ្យបានកាន់តែល្អប្រសើរ។ ដំណើរការនៃកម្មវិធី Nham24 នឹងត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅកាន់កម្មវិធី Grab នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកយើងនឹងចែករំលែកព័ត៌មាននៃកាលបរិច្ឆេទដែលជាក់លាក់មួយនៃដំណើរការនេះ ដល់លោកអ្នកភ្លាមៗ នៅពេលដែលព័ត៌មានលម្អិតបន្ថែមត្រូវបានបញ្ជាក់។
ដើម្បីបន្តទទួលបាននូវសេវាកម្មដ៏រលូន ពួកយើងលើកទឹកចិត្តឱ្យលោកអ្នកសាកល្បងប្រើប្រាស់កម្មវិធី Grab ដែលមានមុខងារដ៏ពិសេសៗជាច្រើន ថែមទាំងមកជាមួយនឹងជម្រើសជាច្រើន។ ទទួលបាននូវការផ្ដល់ជូនដ៏អស្ចារ្យជាច្រើន ដូចជាការបញ្ចុះតម្លៃដ៏ពិសេស ការណែនាំដែលផ្អែកលើចំណង់ចំណូលចិត្តអ្នក ដែលទាំងអស់នោះត្រូវបានបង្កើតឡើងដើម្បីបំពេញនូវតម្រូវការរបស់លោកអ្នក។ ដើម្បីធានាបាននូវការដឹកជញ្ជូនកាន់តែរលូន យើងក៏បានបង្កើតនូវកម្មវិធីបណ្តុះបណ្តាលសម្រាប់ដៃគូដឹកជញ្ជូនរបស់ Grab ដើម្បីបង្កើនគុណភាពសេវាកម្មបន្ថែមទៀតផងដែរ។ លើសពីនេះ ដៃគូដឹកជញ្ជូន Nham24 ឥឡូវនេះ ក៏ធ្វើការដឹកជញ្ជូនសម្រាប់កម្មវិធីទាំងពីរផងដែរ ដែលធ្វើឱ្យការដឹកជញ្ជូនកាន់តែមានប្រសិទ្ធភាព ដើម្បីឱ្យអ្នកពេញចិត្តគ្រប់ជំហាន។
ពួកយើងសូមអរគុណចំពោះភាពអត់ធ្មត់ និងការយោគយល់របស់លោកអ្នកនាអំឡុងពេលផ្លាស់ប្តូរនេះ ដោយពួកយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សានូវគុណភាព និងភាពជឿជាក់ដែលលោកអ្នកធ្លាប់ទទួលបានពី Nham24 ហើយព្រមទាំងកែលម្អ និងផ្តល់ជូនបន្ថែមទៀតទៅកាន់លោកអ្នកនៅក្នុងកម្មវិធី Grab ។
ដំណឹងល្អសម្រាប់លោកអ្នក! រីករាយជាមួយនឹងការដឹកជញ្ជូនដោយឥតគិតថ្លៃ និងគ្មានដែនកំណត់ ដោយធ្វើការភ្ជាប់គម្រោង GrabUnlimited លោកអ្នកនឹងទទួលបានគម្រោងនេះចំនួនបីខែដោយឥតគិតថ្លៃ ដែលការផ្ដល់ជូននេះមានរយះពេលកំណត់ ពោលគឺមុនបំណាច់ខែឧសភានេះប៉ុណ្ណោះ។ កុំភ្លេចណា៎! ទទួលបានការសន្សំសំចៃចាប់ពីថ្ងៃនេះ!
សូមអរគុណចំពោះការបន្តនូវការជឿទុកចិត្ត និងការគាំទ្ររបស់លោកអ្នក។ ពួកយើងនឹងរួមគ្នាដើម្បីអនាគតនៃការរីកចម្រើន និងភាពជោគជ័យ ដែលបានជំរុញដោយនវានុវត្តន៍ និងការប្ដេជ្ញារបស់ពួកយើងក្នុងការរក្សានូវគុណភាពនៃសេវាកម្មរបស់ Grab។ 💚
ដោយក្ដីគោរព
ក្រុមការងារ Nham24