logo-small

GO24 (CAMBODIA) CO., LTD

slide

🩵💚ដំណឹងសំខាន់ស្ដីពីការផ្លាស់ប្ដូរ៖ ការរួមបញ្ចូលគ្នារវាង Nham24 និង Grab🩵💚

ជូនចំពោះដៃគូដឹកជញ្ជូន

ពួកយើងមានសេចក្តីសោមនស្សរីករាយនៅក្នុងការចែករំលែកព័ត៌មានដ៏សំខាន់មួយ បន្ទាប់ពីការប្រកាសជាសាធារណៈរបស់ពួកយើងកាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2024 កន្លងទៅ ទាក់ទងនឹងការរួមបញ្ចូលអាជីវកម្មរវាង Grab និង Nham24។ ដំណើរការយុទ្ធសាស្ត្រនេះ គឺជាជំពូកថ្មីមួយក្នុងដំណើរការរបស់ពួកយើង ដើម្បីផ្តល់សេវាកម្ម និងបទពិសោធន៍ឱ្យកាន់តែល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ពួកយើង។ ជាផ្នែកមួយនៃការរួមបញ្ចូលនេះ កិច្ចដំណើរការរបស់ពួកយើងនឹងសម្រួលឡើងដើ ម្បីផ្តល់សេវាកម្មជូនលោកអ្នកឱ្យបានកាន់តែល្អប្រសើរ។ កម្មវិធី Nham24 នឹងត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅកាន់កម្មវិធី Grab នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកយើងនឹងចែករំលែកព័ត៌មាននៃកាលបរិច្ឆេទដែលជាក់លាក់មួយនៃដំណើរការនេះ ដល់លោកអ្នកភ្លាមៗ នៅពេលដែលព័ត៌មានលម្អិតបន្ថែមត្រូវបានបញ្ជាក់។

ពួកយើងសូមធានាថាកិច្ចដំណើរការររបស់អ្នកនឹងនៅបន្តដូចធម្មតានៅលើកម្មវិធី Grab ។ ពួកយើងសូមផ្ដល់គុណតម្លៃយ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់លោកអ្នក ហើយប្ដេជ្ញាថានឹងផ្ដល់ជូននូវរាល់ជំនួយដែលចាំបាច់ដើម្បីប្រាកដថាការផ្លាស់ប្តូរនេះនឹងប្រកបទៅដោយរលូន។

ពួកយើងសូមអរគុណចំពោះភាពអត់ធ្មត់ និងការយោគយល់របស់លោកអ្នកនាអំឡុងពេលផ្លាស់ប្តូរនេះ ដោយពួកយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សានូវគុណភាព និងភាពជឿជាក់ដែលលោកអ្នកធ្លាប់ទទួលបានពី Nham24 ហើយព្រមទាំងកែលម្អ និងផ្តល់ជូនបន្ថែទៀតទៅកាន់លោកអ្នកនៅក្នុងកម្មវិធី Grab ។

ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏ពិសេសៗមួយចំនួនដែលលោកអ្នកនឹងទទួលបានដោយការចាប់ផ្ដើមជាមួយ Grab៖

1. ការផ្ទេរពី Nham24 មកកាន់ Grab: អ្នកនឹងទទួលបានអត្ថប្រយោជន៍ពី Grab ដោយអាស្រ័យលើលំដាប់ថ្នាក់ខែចុងក្រោយរបស់អ្នកនៅលើកម្មវិធី Nham24 ។ ព័ត៌មានលម្អិតនឹងត្រូវបានផ្ដល់ជូន បន្ទាប់ពីគណនីរបស់អ្នកត្រូវបានចាប់ដំណើរការនៅលើកម្មវិធី Grab

2. អ្នកប្រើប្រាស់កាន់តែច្រើនទូលំទូលាយជាងមុន៖ លោកអ្នកអាចបម្រើសេវាកម្មដល់អ្នកប្រើប្រាស់កាន់តែច្រើន ពោលគឺឱកាសការងារកាន់តែច្រើនសម្រាប់លោកអ្នក ដែលរួមបញ្ចូលទាំងសេវាកម្មដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញរបស់ Grab។

3. បង្កើនចំណេះដឹងនិងជំនាញ៖ ទទួលបានការបណ្តុះបណ្តាល ការចូលទៅប្រើប្រាស់ និងការអភិវឌ្ឍជំនាញដោយឥតគិតថ្លៃ តាមរយៈ Grab Academy និងឱកាសទទួលបានរង្វាន់ ហើយធនធានដែលលើកកម្ពស់សមត្ថភាពរបស់លោកអ្នកក្នុងការផ្តល់សេវាកម្មឱ្យបានល្អឥតខ្ចោះ។

សូមអរគុណចំពោះការបន្តនូវការជឿទុកចិត្ត និងការរក្សានូវភាពជាដៃគូជាមួយពួកយើង។ រួមគ្នាជាមួយពួកយើងដើម្បីអនាគតនៃការរីកចម្រើន និងភាពជោគជ័យ ដែលបានជំរុញដោយនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ។

ដោយក្ដីគោរព
ក្រុមការងារ Nham24