logo-small

GO24 (CAMBODIA) CO., LTD

slide

🩵💚ដំណឹងសំខាន់ស្ដីពីការផ្លាស់ប្ដូរ៖ ការរួមបញ្ចូលគ្នារវាង Nham24 និង Grab🩵💚

ជូនចំពោះដៃគូអាជីវកម្មជាទីគោរព

ពួកយើងមានសេចក្តីសោមនស្សរីករាយនៅក្នុងការចែករំលែកព័ត៌មានដ៏សំខាន់មួយ បន្ទាប់ពីការប្រកាសជាសាធារណៈរបស់ពួកយើងកាលពីថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2024 កន្លងទៅ ទាក់ទងនឹងការរួមបញ្ចូលអាជីវកម្មរវាង Grab និង Nham24 ។ ដំណើរការយុទ្ធសាស្ត្រនេះ គឺជាជំពូកថ្មីមួយក្នុងដំណើរការរបស់ពួកយើង ដើម្បីផ្តល់នូវសេវាកម្ម និងបទពិសោធន៍ឱ្យកាន់តែល្អប្រសើរសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ពួកយើង។ ជាផ្នែកមួយនៃការរួមបញ្ចូលនេះ កិច្ចដំណើរការរបស់ពួកយើងនឹងសម្រួលឡើង ដើម្បីផ្តល់សេវាកម្មជូនលោកអ្នកឱ្យបានកាន់តែល្អប្រសើរ។ ដំណើរការនៃកម្មវិធី Nham24 នឹងត្រូវបានផ្លាស់ប្តូរជាផ្លូវការទៅកាន់កម្មវិធី Grab នៅក្នុងពេលឆាប់ៗខាងមុខនេះ។ ពួកយើងនឹងចែករំលែកព័ត៌មាននៃកាលបរិច្ឆេទដែលជាក់លាក់មួយនៃដំណើរការនេះ ដល់លោកអ្នកភ្លាមៗ នៅពេលដែលព័ត៌មានលម្អិតបន្ថែមត្រូវបានបញ្ជាក់។

ពូកយើងសូមសម្ដែងសេចក្តីសោមនស្សរីករាយចំពោះការចាប់ផ្ដើមដំណើរការរបស់លោកអ្នកនៅលើកម្មវិធី Grab។ ការបន្តនូវភាពជាដៃគូររបស់លោកអ្នកគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកយើង ហើយយើងប្តេជ្ញានឹងផ្តល់នូវរាល់ជំនួយដែលចាំបាច់ដើម្បីប្រាកដថាអាជីវកម្មលោកអ្នកនឹងរីកដុះដាលនៅក្នុងបរិយាកាសថ្មីនេះ។ ពួកយើងរីករាយនៅក្នុងការរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ឱកាសទីផ្សារ និងគំនិតផ្តួចផ្តើមនៃការចូលរួមជាសហគមន៍ ដែលនឹងជួយលើកកម្ពស់អាជីវកម្មរបស់លោកអ្នក។

ពួកយើងសូមអរគុណចំពោះភាពអត់ធ្មត់ និងការយោគយល់របស់លោកអ្នកនាអំឡុងពេលផ្លាស់ប្តូរនេះ ដោយពួកយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីរក្សានូវគុណភាព និងភាពជឿជាក់ដែលលោកអ្នកធ្លាប់ទទួលបានពី Nham24 ហើយព្រមទាំងកែលម្អ និងផ្តល់ជូនបន្ថែមទៀតទៅកាន់លោកអ្នកនៅក្នុងកម្មវិធី Grab ។

ទាំងនេះគឺជាអត្ថប្រយោជន៍ដ៏ពិសេសៗមួយចំនួនដែលលោកអ្នកនឹងទទួលបានដោយការចាប់ផ្ដើមដំណើរការជាមួយ Grab៖

1. ផ្ទាំងបង្ហាញហាង ឬផ្ទាំងកម្មវិធីផ្សេងៗទៀតដើម្បីបង្ហាញហាងថ្មីរបស់អ្នកនៅក្នុងកម្មវិធី Grab។

2. ការបន្ថែមនូវប្រូម៉ូសិន ដើម្បីជំរុញឱ្យមានតម្រូវការនៃការកុម៉្មង់កាន់តែច្រើន ដូចជាការបញ្ចុះតម្លៃ 60% សម្រាប់អ្នកប្រើប្រាស់ថ្មី

3. ទទួលបានឥណទានផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ សម្រាប់អតិថិជន GrabAds ថ្មី ដើម្បីជាការចាប់ផ្តើមអាជីវកម្មរបស់លោកអ្នកនៅលើ Grab ។

សូមអរគុណចំពោះការបន្តនូវការជឿទុកចិត្ត និងការរក្សានូវភាពជាដៃគូរជាមួយពួកយើង។ រួមគ្នាជាមួយពួកយើងដើម្បីអនាគតនៃការរីកចម្រើន និងភាពជោគជ័យ ដែលបានជំរុញដោយនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ។

ដោយក្ដីគោរព
ក្រុមការងារ Nham24